ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានទទួលអាជា្ញប័ណ្ណសិទ្ធិស្របច្បាប់ លេខ ម.ហ-៥៨ ពីធនាគារជាតិ នៃកម្ពុជា បានអនុញ្ញត ឱ្យធ្វើប្រតិបត្តិការ លើសេវាឥណទានជូនអតិថិជន ព្រមទាំង លើកកម្ពស់ ការអប់រំ និងបរិស្ថាន នៅកម្ពុជាផងដែរ។ ដោយមាននូវធនធាន បុគ្គលិក គឺការ រួមគ្នារវាងក្រុមយុវជន និងបញ្ញវន្ដ ខែ្មរ ដែលសុទ្ធសឹងតែមានបទ បទពិសោធន៏ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារយូរឆ្នាំ បានចាប់ដៃគ្នាដោយមានការ ជឿជាក់បំផុត ដើម្បីបម្រើ សេវាជូនអតិថិជន ។ ព្រីនស៍ ហ្វាយនែន មានមហិច្ឆតាក្នុងការពង្រីកខ្លួនយ៉ាងឆាប់ រហ័ស ព្រោះយើងបានកំណត់គោលដៅ នៃការរីកចម្រើនរបស់យើងបានយ៉ាងច្បាស់ ដោយមើលឃើញថាវិស័យធនាគារ និងហិរញ្ញវត្ថុនៅតែបន្តអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងវិសសាលភាព និងទំហំប្រតិបត្តិការ ហើយបានដើរតួនាទីកាន់តែ សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

    តាមការសិក្សាទៅលើទីផ្សារ ការវិភាគពីចង្វាក់ផលិតកម្ម សេវាកម្ម និងភាពស៊ីមមេទ្រី (Symmetry) រវាងតម្រូវការអតិថិជន និងគ្រឹះស្ថាន ដើម្បីដាក់ចេញនូវផលិតផលសេវាកម្មកម្ចី ល្អៗ រៀបចំប្រព័ន្ធការងារផ្ទៃក្នុង ប្រព័ន្ធលើកទឹកចិត្ត សមភាពយ៉េនឌ័រ និងការបណ្ដុះបណ្ដាលបុគ្គលិក ទាំងអស់ពិតជា មិនអាចខ្វះខាត ពីព្រោះយើងខ្ញុំផ្ដល់តម្លៃគុណភាពជាចំបង។ រហូតមកដល់ពេលនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចូលរួមចំណែកទីផ្សារហិរញ្ញវត្ថុ និងផ្ដល់ជូនអតិថិជននូវលក្ខខណ្ឌពិសេសៗ ដូចជា៖ សេវាកម្ចីបុនហិរញ្ញប្បទាន, ការសងមានជម្រើសច្រើន, ធានាអត្រាការប្រាក់ល្អ, ការផ្ដល់កម្ចីរហ័សទាន់ចិត្ត, រក្សាការសម្ងាត់ និង សេចក្ដីថ្លៃថ្នូរ។

អំពីព្រីនស៍ ហ្វាយនែន ភីអិលស៊ី


         ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានទទួលអាជ្ញាប័ណ្ណសិទ្ធិស្រប ច្បាប់ លេខ ម.ហ-៥៨ ពីធនាគារជាតិ នៃកម្ពុជា បានអនុញ្ញត ឱ្យធ្វើប្រតិបត្តិការ លើសេវាឥណទានជូនអតិថិជន ព្រមទាំង លើកកម្ពស់ ការអប់រំ និងបរិស្ថាន នៅកម្ពុជាផងដែរ។

អំពីទស្សនវិស័យ

        ជាស្ថាប័នហិរញ្ញវត្ថុជម្រើសទីមួយរបស់អតិថិជនជានិច្ច ។



បេសកកម្ម

ជួយឱ្យអតិថិជនជោគជ័យតាមរយៈសេវវាកម្មហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ