លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ

លោក ហ៊ន់ សុរចនា ជាប្រធាននាយកប្រតិបត្តិនៃ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី។ ចាប់ពីដើមឆ្នាំ ២០០៦ ដល់ពាក់កណ្តាលឆ្នាំ ២០១៣ លោកបានធ្វើការជាមួយធនាគារ កាណាឌីយ៉ា ដែលជាធនាគារធំបំផុតទី៣ នៅប្រទេសកម្ពុជា។ លោកបានកាន់តំណែងជាច្រើន​​ចាប់ពីតំណែងមន្រ្តីឥណទាន​​រហូត​បានក្លាយជានាយកសាខានៅទីក្រុង និងតាមខេត្ត។ មុនពេលឈាន​ជើងចូលក្នុងវិស័យធនាគារ លោកបានធ្វើការជាមួយ​ក្រុមហ៊ុនដូចជា ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនបណ្តុះបណ្តាល​គណនេយ្យ/ហិរញ្ញវត្ថុ បានផ្តល់នូវជំនាញនៃការអភិវឌ្ឍអាជីវកម្ម ការគ្រប់គ្រងមនុស្ស និង​ការលក់។ លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រហើយលោកបានប្រឡង ជាប់ ពីកម្មវិធី exchange Program នៃ International Master ផ្នែក Management នៅ Audencia Business School, Nantes, ប្រទេសបារាំង។