លោក ម៉ៃ កាណូ នាយកប្រតិបត្តិឥណទាន និងប្រតិបត្តិការ

លោក ម៉ៃ កាណូ ជានាយកប្រតិបត្តិឥណទាន និងប្រតិបត្តិការ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី។ លោកមាន បទពិសោធន៍អស់រយៈពេលជាង ១០ឆ្នាំ នៅក្នុងធនាគារពាណិជ្ជ ភតិសន្យាហិរញ្ញវត្ថុ និងមីក្រូហិរញ្ញវត្ថុ ដែលក្នុងកំឡុងពេលលោក ទទួលបន្ទុកជាអ្នកប្រតិបត្ដិការផ្នែកច្បាប់និងការអនុលោមតាម​ច្បាប់, អភិបាលកិច្ចសាជីវកម្ម, ការគ្រប់គ្រងហានិភ័យ ការត្រួត ពិនិត្យ ឥណទាន គោលនយោបាយ និងការអភិវឌ្ឍនិតិវិធី និងធ្វើផែនការ យុទ្ធសាស្រ្ត។ លោកធ្លាប់ធ្វើការនៅធនាគារ អេស៊ីលីដា, ប្រាសាក់, GL ហ្វាយនែន និង ធនាគារប្រៃសណីយ៍កម្ពុជា។ មុខតំណែង ចុងក្រោយរបស់លោកនៅក្នុងធនាគារប្រៃសណីយ៍ កម្ពុជា ជានាយក នៃនាយកដ្ឋានច្បាប់ និងសម្របសម្រួលកិច្ចការច្បាប់។ លោកបាន បញ្ចប់បរិញ្ញាបត្រផ្នែកអប់រំ ពីវិទ្យាស្ថានភាសាបរទេស នៃសាកល វិទ្យាល័យភូមិន្ទភ្នំពេញ។