លោក ផន ភារិទ្ធ នាយកប្រតិបត្តិអភិវឌ្ឍន៍ធុរកិច្ច និងរដ្ឋបាល

លោក ផន ភារិទ្ធ ជានាយកប្រតិបត្តិអភិវឌ្ឍន៍ធុរកិច្ច នៃគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី។ លោកមាន​បទពិសោធន៍ ជាមួយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ​អន្តរជាតិ អស់ រយៈពេល ៦ឆ្នាំ ក្នុងមុខ ងារជាជំនួយការ​លេខាធិការអចិន្រ្តៃយ៍។ ជាមួយនឹង IXINA នៃសុខគា International Co. , Ltd សម្រាប់ មុខងារជា នាយកគ្រប់គ្រងទូទៅ អស់រយៈពេល៤ ឆ្នាំ និងជាប្រធានចាត់ការទូទៅនៃ Meun Sen Co.,Ltd ។ លោកក៏ធ្លាប់ជាប្រធានចាត់ការទូទៅមួយនឹងអាណាចក្រ​ខ្មែរ​កំចាយមារសេរី។ ការច្នៃប្រឌិត និងគំនិតថ្មីរបស់លោកបាននាំ លោកក្លាយទៅជាអ្នកជំនាញក្នុងការកសាងម៉ាកសញ្ញាសម្រាប់ ផលិតផលថ្មីនៃក្រុមហ៊ុនទាំងមូល។ លោកបានបញ្ចប់ បរិញ្ញាប័ត្រ​រដ្ឋបាលអាជីវកម្មពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ។