ពិធីចែកអំណោយមនុស្សធម្មនៅឃុំ គោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

កាលពីថ្ងៃ អាទិត្យ ទី ២៦ ខែមីនា ឆ្នាំ២០១៧ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានសហការជាមួយក្រសួងមហាផ្ទៃ ក្នុងរៀបចំកម្មវិធីចែកអំណោយ មនុស្សធម៌ដល់ប្រជាពលរដ្ឋ ប្រមាណជា ២៤០គ្រួសារ ដែលកំពុងជួបការលំបាក នៅឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ការចែកអំណោយនេះ ស្ថិតក្នុងគម្រោងមនុស្សធម៌របស់ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដែលអំណោយសរុបនៅក្នុងដំណាក់កាលទីមួយនេះ គឺអង្ករ ១២តោន, មី ៨០កោះធំ, ប្រេងឆា ៨០កេះ និងសាប៊ូ ៤០កេះ។ គម្រោងនេះនឹងបន្តចំនួន ២លើកទៀត ដែលគ្រោងនឹងចែកជូនដល់ប្រជាពលរដ្ឋសរុប ៧៦០គ្រួសារ។