ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ចែកអំណោយមនុស្សធម៌ជាលើកទី២

កាលពីថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានសហការជាមួយក្រសួងមហាផ្ទៃក្នុងការរៀបចំកម្មវិធី ចែកអំណោយ មនុស្សធម៌ ជាលើកទី ២ ដល់ប្រជាពលរដ្ឋ ប្រមាណជា ២៤០គ្រួសារ ដែលកំពុងជួបការលំបាក នៅឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ការចែកអំណោយនេះ ស្ថិតក្នុងគម្រោង មនុស្សធម៌របស់ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដែលនឹងបន្តចែកជូនដល់ប្រជាពលរដ្ឋសរុប ៧៦០គ្រួសារ។
ព្រីនស៍ ហ្វាននែន ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន បម្រើសេវាឥណទានប្រកបដោយវិជ្ជាជីវៈ និងកំពុងឆ្ពោះទៅកាន់តំបន់គោលដៅ អាជីវកម្មនានាយ៉ាងណាក៏ដោយ ក៏គ្រឹះស្ថានយើងខ្ញុំនៅតែមិនបានភ្លេចនូវការចូលរួមចំណែកយ៉ាងសកម្មនូវការងារសង្គម តាមរយៈការកាត់ចំណែកនូវប្រាក់ចំណេញសម្រាប់ចូលរួមជួយជំរុញ និងលើកកម្ពស់ការលើក កម្ពស់ធនធានមនុស្សតាមរយៈសកម្មភាពជួយដល់សង្គមក្នុងការងារ មនុស្សធម៌ អប់រំ និងបរិស្ថានផងដែរ។