សិក្ខាសាលាលើកទី១ ប្រចាំឆ្នាំ ២០១៨ ប្រធានបទ “២០១៨ ជាឆ្នាំផ្លាស់ប្តូរមុខមាត់ថ្មី”

សិក្ខាសាលាលើកទី១ ប្រចាំឆ្នាំ ២០១៨ ប្រធានបទ “២០១៨ ជាឆ្នាំផ្លាស់ប្តូរមុខមាត់ថ្មី” ទន្ទឹមនឹងការឈានទៅមុខរបស់គ្រឹះស្ថាន ដែលបានឈានទៅមុខជាលំដាប់នោះ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានរៀបចំនូវសិក្ខាសាលាប្រចាំឆ្នាំលើកទី១ សម្រាប់ឆ្នាំ២០១៨ ក្រោមប្រធានបទ “២០១៨ ជាឆ្នាំផ្លាស់ប្តូរមុខមាត់ថ្មី” ដែលបានរៀបចំឡើងនៅក្នុងទឹកដី នៃខេត្តសៀមរាប និងមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី។ នៅក្នុងកម្មវិធីនេះផងដែរ ថ្នាក់ដឹកនាំរបស់គ្រឹះស្ថាន ក៏បានធ្វើបទបង្ហាញ និងគោលដៅអនុវត្ត ដើម្បីឈានទៅឲ្យបាននូវទស្សនវិស័យ “ជានិច្ចកាលតែងតែជាស្ថាប័នហិរញ្ញវត្ថុ ដែលជាជម្រើសទី១ របស់អតិថិជន” ជាមួយនឹងបេសកម្ម “ជួយអតិថិជនទាំងអស់ឲ្យទទួលបានជោគជ័យតាមរយៈសេវាកម្មហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ”។